ជំនួបចរចាជាន់ខ្ពស់រវាងវៀតណាមនិងជប៉ុន

(VOVWORLD) - នាថ្ងៃទី១ ខែកក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជា មួយនាយករដ្ឋមន្រ្តីជប៉ុននៅរាជធានីតូក្យូ។
ជំនួបចរចាជាន់ខ្ពស់រវាងវៀតណាមនិងជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ chinhphu.vn)

  នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តបង្កើនការជឿទុកចិត្តខាងនយោបាយតាមរយៈការរក្សាដំណើរទស្សនកិច្ចទៅវិញទៅមកនិងជំនួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ទ្វេភាគី ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិ សន្តិសុខ ដែលក្នុងនោះមានកិច្ចសហប្រតិបតិ្តការក្នុងក្របខ័ណ្ឌ ADMM+។ លោកនាយក រដ្ឋមន្រ្តីវៀតណាមបានស្នើអោយជប៉ុនពិចារណាអនុញ្ញាតយ៉ាងឆាប់ៗអោយនាំ ចូលផ្លែមៀន ផ្លែទឹកដោះនិងផ្លែផាសិនរបស់វៀតណាម ក៏ដូចជាជួយឧបត្ថម្ភវៀត ណាមលើកកំពស់គុណភាពកសិផលនិងអភិវឌ្ឍន៍កសិកម្មដោយបច្ចេកវិទ្យាខ្ពស់។

        ចំពោះភាគីជប៉ុនវិញ នាយករដ្ឋមន្រ្តីលោក Shinzo Abe បានស្នើអោយ វៀតណាមអនុញ្ញាតអោយនាំចូលផ្លែក្រូចរបស់ជប៉ុន។ លោកក៏បានអះអាងថា ជប៉ុននឹងជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល វិជ្ជាជីវៈ លើកកំពស់សមត្ថភាពប្រកួតប្រជែង ផលិតភាពពលកម្ម កែទម្រង់រដ្ឋ បាល ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កសាងរដ្ឋាភិបាលអេឡិច ត្រូនិក ដើម្បីឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

        ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាតំបន់និងអន្តរ ជាតិនានា ជំរុញទំនាក់ទំនងរវាងអាស៊ាន តំបន់ទន្លេមេគង្គជាមួយជប៉ុន ក្នុង កាលៈទេសៈដែលវៀតណាមនឹងជាប្រធានអាស៊ានឆ្នាំ២០២០។ ភាគីទាំងពីរបាន ឯកភាពសហប្រតិបតិ្តការគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក៏ដូចជាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទៀតផង។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរ ទស្សនៈស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុង នោះមានបញ្ហាសមុទ្រខាងកើតផងដែរ។

        មុនពេលប្រព្រឹត្តទៅជំនួបចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ