ជប៉ុនជូនដំណឹងពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីលោក Abe

ជប៉ុនជូនដំណឹងពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីលោក Abe - ảnh 1
នាយករដ្ឋមន្រ្តីលោក Shinzo Abe នឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅបារាំង អាល្លឺម៉ង់ អ៊ីតាលីនិង ទីស្នាក់ការសហភាពអឺរ៉ុប (EU) (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga នា
ថ្ងៃទី១៧ មិនា ជូនដំណឹងថា នាយករដ្ឋមន្រ្តីប្រទេសនេះលោក Shinzo Abe នឹង
អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅបារាំង អាល្លឺម៉ង់ អ៊ីតាលីនិង
ទីស្នាក់ការសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិកចាប់ពីថ្ងៃទី
១៩ មិនា ខាងមុខនេះ។ថ្លែងមតិនៅសន្និសីទកាសែត លោក Suga លើកច្បាស់ថា
នៅប្រទេសនិមួយៗក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តី លោក Abe នឹង
ផ្លាស់ប្ដូរទស្សនៈយ៉ាងស្មោះត្រង់អំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា នានាដែលពិភព
លោកកំពុងប្រឈមមុខ ព្រមទាំងអះអាងថា ជប៉ុននិងអឺរ៉ុប នឹង រួមគ្នាខំប្រឹងប្រែង
ដើម្បីរួមវិភាគទានទៅក្នុងសន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើ
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ