ជប៉ុនប្រកាសសៀវភៅខៀវអំពីការទូតឆ្នាំ ២០១៧

ជប៉ុនប្រកាសសៀវភៅខៀវអំពីការទូតឆ្នាំ ២០១៧  - ảnh 1
ជប៉ុនប្រកាសសៀវភៅខៀវអំពីការទូតឆ្នាំ ២០១៧ (VNA)


(VOVworld) – នាថ្ងៃទី ២៥​ មេសា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានដាក់ជូនរបាយការណ៍អំពីគោលនយោបាយកិច្ចការបរទេសប្រចាំឆ្នាំ ២០១៧។ ក្នុងរបាយការណ៍នេះ តូក្យូសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងនិងទំនាក់ទំនងជប៉ុន-អាមេរិកកំពុង «ដើរតួនាទីសំខាន់ជាងគេ បង្អស់» ជាពិសេស ខណៈពេលដែល សកម្មភាពអភិវឌ្ឍន៍នៅ ស.ប.ប.ក. កាន់តែ ប្រែប្រួលដ៏ស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ តូក្យូក៏រំលឹកសេអ៊ូលអំពីការអនុវត្ត កិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងប្រទេសទាំងពីរស្តីអំពីដំណោះស្រាយបញ្ហាទាក់ ទិនដល់រឿងហេតុ បណ្ដានារីរបស់កូរ៉េខាងត្បូងត្រូវបានចាប់បង្ខំបំរើទាហានរបស់ ជប៉ុនក្នុងសង្គ្រាម ផងដែរ។ តូក្យូក៏ជូនដំណឹងអំពីជំលោះអធិបតេយ្យភាពរវាង ជប៉ុននិងចិនលើសមុទ្រ Hoa Tung ជុំវិញប្រជុំកោះដែលភាគីជប៉ុនហៅថា Senkaku រីឯ ចិនហៅថា Dao Yu នៅមិនទទួលបានការបោះជំហានណាមួយ ឡើយ។ ចិននៅបញ្ជូននាវាយាមល្បាតចូលក្នុងតំបន់ជំលោះជាច្រើនលើកជា ច្រើនសារដែលធ្វើឲ្យភាពតានតឹងនៅទីនេះឡើងជណ្តើរ។ ផ្តោតទៅលើទំនាក់ទំ នងជាមួយរុស្ស៊ី សៀវភៅខៀវបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹក នាំនៃប្រទេសទាំងពីរនៅកិច្ចប្រជុំកំពូលនាខែធ្នូឆ្នាំ ២០១៦ សំដៅជំរុញដោះ ស្រាយការខ្វែងគំនិត ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ រួមមានជំលោះអធិបតេយ្យភាពនិងបូរណភាពដែនដី។ ប៉ុន្តែ របាយការណ៍នេះ មិនផ្តោតទៅលើដំណោះស្រាយនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ