ជម្រុញការទាក់ទង់ផ្ទាល់នឹងព័ត៌មាន ប្រព័ន្ធការពារសហគមន៍បង្ការប្រឆាំងការជួញដូរមនុស្ស

(VOVWORLD) -ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) បានរួមសហការជាមួយគណៈលេខាធិការជាតិទទួលបន្ទុកអាស៊ានរបស់វៀតណាម កម្មវិធីអាស៊ាន-U.S.PROGRESS រដ្ឋាភិបាលអូស្ត្រាលីនិងទួរគីរៀបចំសិក្ខាសាលាតំបន់ ស្តីពីយុទ្ធសាស្ត្របង្ការប្រឆាំងការជួញដូរមនុស្ស ជាពិសេសគឺនារីនិងកុមារ ព្រមទាំងបង្កើនការទាក់ទងផ្ទាល់ជាមួយព័ត៌មាននិងប្រព័ន្ធការពារសហគមន៍។
ជម្រុញការទាក់ទង់ផ្ទាល់នឹងព័ត៌មាន ប្រព័ន្ធការពារសហគមន៍បង្ការប្រឆាំងការជួញដូរមនុស្ស - ảnh 1តំណាងចូលរួមសិក្ខាសាលា ថតរូបអនុស្សាវរីយ៍ (រូបថតៈ VOV) 

ចូលរួមក្នុងសិក្ខាសាលាមានតំណាប្រទេសអាស៊ានប្រចាំ AICHR ស្ថាប័នពាក់ព័ន្ធនានារបស់អាស៊ាន ស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលនៃប្រទេសអាស៊ាន ស្ថាប័នជំនាញមួយចំនួនរបស់អង្គការសហប្រជាជាតិនិងអង្គការប្រជាជនក្រៅរដ្ឋាភិបាលដែលមានបទបញ្ញត្តិពិគ្រោះយោបល់ជាមួយ AICHR ផងដែរ។

នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានធ្វើការពិភាក្សាអំពីប្រព័ន្ធច្បាប់និងគោលនយោ បាយតំបន់ក្នុងការបង្ការប្រឆាំងការជួញដូរមនុស្ស ការទាក់ទងផ្ទាល់ផ្អែកលើសិទ្ធិមនុស្សសម្រាប់ការកសាងនិងអនុវត្តន៍រាល់យុទ្ធសាស្ត្របង្ការប្រឆាំងការជួញដូរមនុស្ស។ រួមជាមួយគ្នានោះ ជាការសាកល្បងនិងទិសដៅជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ក្នុងការបង្កើនការទាក់ ទងផ្ទាល់ជាមួយព័ត៌មាននិងប្រព័ន្ធការពារសហគមន៍ក្នុងការបង្ការប្រឆាំងការជួញដូរមនុស្ស ជាពិសេសគឺនារីនិងកុមារ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម ឯកអគ្គរដ្ឋទូត Pham Sanh Chau បានអះអាងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបន្តអនុវត្តន៍ប្រ កបដោយប្រសិទ្ធភាពចំពោះរាល់គោលនយោបាយនិងវិធានការបង្ការប្រឆាំងកាជួញដូរមនុស្ស អំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់និងប្រមូលផ្តុំប្រភពកម្លាំងពលំសំដៅជម្រុញការខិតខំប្រឹងប្រែងទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ