ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាតាម​រយៈ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា

(VOVWORLD) -លោក N. Gokulakrishnan ព្រឹទ្ធសមាជិកឥណ្ឌាបានសង្តត់ធ្ងន់ថា ឥណ្ឌាមានសក្តានុពលដ៏ធំធេង ហើយទទួលបានវឌ្ឍនភាពជាវិជ្ជមានអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាតាម​រយៈ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាថ្ងៃទី ៤ ខែកក្កដានៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានប្រព្រឹត្តិទៅសិក្ខាសាលាដោយប្រធានបទ "ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានលោក Pham Xuan Dung សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការវិទ្យាសាស្រ្តបច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា សមាជិក សមាជិការសភាឥណ្ឌា តំណាងក្រុមហ៊ុនជួរមុខឥណ្ឌាលើវិស័យបច្ចេកវិទ្យា បរិស្ថាន ថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីរដ្ឋាភិបាលឥណ្ឌាយ៉ាងច្រើនកុះករផងដែរ។

អញ្ជើញថ្លែងនៅទីនេះ លោក Phan Xuan Dung បានវាយតម្លៃថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះឥណ្ឌានិងវៀតណាមបានអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាពិសេសលើស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និង សន្តិសុខ។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្ដល់ជំនួយក្នុងតម្លៃ ១០ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភក្នុងការកសាងបុរីឌីជីថលមួយចំនួនរបស់ប្រទេសវៀតណាម។

ជាការឆ្លើយតប លោក N. Gokulakrishnan ព្រឹទ្ធសមាជិកឥណ្ឌាបានសង្តត់ធ្ងន់ថា ឥណ្ឌាមានសក្តានុពលដ៏ធំធេង ហើយទទួលបានវឌ្ឍនភាពជាវិជ្ជមានអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងបរិបទដែលសេដ្ឋកិច្ចនៃប្រទេសខ្លួនបានរីកចម្រើនយ៉ាងខ្លាំងក្លានោះ ឥណ្ឌានឹងមានឱកាសបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីរួមចំណែកក្នុងការនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ