ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្សីក

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួល ជួបសន្ទនាជាមួយលោក Paul Jansen ឯកអគ្គរាជទូតវិសា មញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិក ប្រ ចាំនៅវៀតណាម ក្នុងឱកាសមកទទួលបេសកកម្មការ ទូតនៅវៀតណាម។

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្សីក - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបែលហ្សិក លោក Paul Jansen (រូបថត: baoquocte.vn) 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ ពង្រឹងទំនាក់ទំនងជាមួយបែលហ្ស៊ីក ដែលជាដៃគូសំខាន់របស់វៀតណាមនៅទ្វីបអឺរ៉ុបនិងសហ ភាពអឺរ៉ុប (EU)។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហើយសង្ឃឹមថា បែលហ្សីកនឹងបន្តគាំទ្រការចុះហត្ថលេខាក៏ដូចជាការអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះផងដែរ។

ចំណែកឯកអគ្គរដ្ឋទូត លោក Paul Jansen បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងយ៉ាងល្អប្រសើរនិងកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ ភាគីទាំងពីរបានសម្តែងនូវជំនឿរបស់ខ្លួនថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរក្នុងយន្តការពហុភាគី វៀតណាមនិងបែលហ្ស៊ីកនឹងរួមចំណែកជាវិជ្ជមានចំពោះសន្តិភាព ភាពរុងរឿង ស្ថិរភាពក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ