តាំងពិព័រណ៍ផែនទីនិងការតាំងបង្ហាញឯកសារ Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Long An

តាំងពិព័រណ៍ផែនទីនិងការតាំងបង្ហាញឯកសារ Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Long An - ảnh 1
ទិដ្ឋភាពនៃការតាំងពិព័រណ៍

(VOVworld)-នាថ្ងៃទី២០ធ្នូនៅទីរួមស្រុក Kien Tuong របស់ខេត្ត Long An បានប្រ
 ព្រឹត្តទៅការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Sa-Truong Sa ភស្តុ
តាងប្រវត្តិសាស្រ្តនិងគតិយុត្ត”។ឯកសារ វត្ថុតាងនិងផែនទីជាច្រើនបានជ្រើសរើស
 សម្រាប់តាំងបង្ហាញនៅការតាំងពិព័រណ៍លើកនេះជាភស្តុតាងជាក់លាក់បញ្ជាក់នូវ
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រម
ទាំងប្រឆាំងជំទាស់រាល់ឧបាយកលបំផ្លើសប្រវត្តិសាស្ត្រ និងការទាមទារអធិបតេយ្យ
 ភាពខុសច្បាប់របស់ចិនចំពោះប្រជុំកោះទាំងពីរនេះនិងតំបន់កោះសមុទ្រមួយចំនួន
 លើសមុទ្រខាងកើត។ ភស្តុតាងដែលតាំងបង្ហាញនៅទីនេះរួមមានឯកសារបោះពុម្ភ
ផ្សាយដោយរាជវង្សសក្តិភូមិវៀតណាមពីសតវត្សទី១៧ទៅដល់ដើមសតវត្សទី២០
 ដែលអះអាងថា វៀតណាមបានកំណត់និងប្រតិបត្តិអធិបតេយ្យរបស់ខ្លួនចំពោះប្រជុ
 កោះ Hoang Sa និង Truong Sa សម្រាំងរួមមានផែនទី ឯកសារ រូបថត  សុទ្ធតែពាក់
ព័ន្ធទៅនឹងអធិបតេយ្យភាពរបស់វៀតណាមចំពោះ Hoang Sa​ និង Truong Sa ជាដើម។
ការតាំងពិព័រណ៍នេះនឹងបានអូសបន្លាយរហូតដល់ថ្ងៃទី២៤ធ្នូឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ