តំណាងអាមេរិកបានអះអាងថា ស.ប.ប​ កូរ៉េនឹងជួបគ្នានៅប្រទេសអូទ្រីស

(VOVWORLD) - នាថ្ងៃទី១៩ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា តំណាងនៃប្រទេសនេះនិងស.ប.ប កូរ៉េនឹងជួបគ្នានៅទីក្រុង Vienna (ប្រទេសអូទ្រីស) ដើម្បីចរចារ«ក្នុងរយៈពេលឆាប់ៗបំផុត» ដែលធ្វើបាន ក្រោយពីទីក្រុងព្យុងយ៉ាងបានសន្យាគោរពជំនួបកំពូលរវាងថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-un និង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in។
តំណាងអាមេរិកបានអះអាងថា ស.ប.ប​ កូរ៉េនឹងជួបគ្នានៅប្រទេសអូទ្រីស - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (ខាងឆ្វេង) និងថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-un (ខាងស្តាំ)

លោក Mike Pompeo បានសង្កត់ធ្ងន់ថាជំនួបនាពេលខាងមុខនៅទីក្រុង Vienna នឹង«គូសសញ្ញានូវការចាប់ផ្តើមធ្វើកិច្ចចរចារនានាសំដៅផ្លាសប្តូរទំនាក់ទំនងរវាង អាមេរិក និង ប្រទេសកូរ៉េខាងជើងតាមរយៈដំណើរការរំលាយនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េយ៉ាងឆាប់រហ័សដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមករា ឆ្នាំ២០២១ យោងតាមការសន្យារបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក៏ដូចជា កសាងខឿនសន្តិភាពស្ថិរភាពនិងចីរភាពនៅលើឧបទ្វីបកូរ៉េ»។

ប្រតិកម្មទៅវិញ

ផ្សេងៗ