តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំភាគកណ្តាលនិងTay Nguyen នៅតែបានរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់សមស្រប

(VOVWORLD) -នាព្រឹកថ្ងៃទី២២មិថុនានៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak គណៈកម្មការជនជាតិបានរៀបចំសន្និសីទប្រចាំស្តីពីកិច្ចការជនជាតិនៅតាមភូមិភាគខេត្តទាំង១០នៃភាគកណ្តាលនិង Tay Nguyen វៀតណាមនាឆមាសទី១ឆ្នាំ២០១៨។ 
តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំភាគកណ្តាលនិងTay Nguyen នៅតែបានរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់សមស្រប - ảnh 1ការផ្តល់អង្កររបស់រដ្ឋាភិបាលជូនដល់ជនក្រីក្រនៅឃុំ Ea Nuôl ស្រុក  Buôn Đôn ខេត្ត Dak Lak (រូបថតៈ TTXVN)

លោក Nong Quoc Tuan អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មការជនជាតិបានស្នើឲ្យខេត្តនានានៅភាគកណ្តាលនិង Tay Nguyen បន្តតាមដាននិងក្តាប់ជាប់នូវសភាពការណ៍នភតំបន់ជនជាតិភាគតិច ព្រៃភ្នំ ដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំខេត្តនិងគណៈកម្មាធិការជនជាតិ ឲ្យមានដំណោះស្រាយបន្ទាន់សំដៅលើកស្ទួយជីវភាពរស់នៅជូនជនរួមជាតិ។ លោក Nong Quoc Tuan បានស្នើថា ៖

“គណៈកម្មការជនជាតិសំណូមពរឲ្យគណៈកម្មការចំណុះនានា ត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានាដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជន ក្នុងការអនុវត្តរាល់យន្តការគោលនយោបាយ។ ម្យ៉ាងវិញទៀត ត្រូវជម្រុញខ្លាំងល្បឿននិងសកម្មចុះមូលដ្ឋាន ធ្វើការពិនិត្យឡើងវិញនូវយន្តការសម្រាប់ជនជាតិភាគតិច ក្នុងនោះមានទាំងគោលនយោបាយទាក់ទងនឹងសុខុមាលភាពសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ