តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ

(VOVWORLD) - តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកនាថ្ងៃទី ២៣ ខែវិច្ឆិកាបាន ធ្លាក់ចុះជាង ៥% ពោលគឺជាកម្រិតទាបបំផុតក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ដោយសារមានការព្រួយបារម្ភថាប្រភពផ្គត់ផ្គង់នៅសេសលល់។ 
តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ - ảnh 1 ស្ថានីយ៍ប្រេងរបស់ Chevron Group នៅ Bakersfield រដ្ឋ California ។ (រូបថតៈ AFP / VNA)

 នៅទីផ្សារដោះដូរទំនិញក្រុងញូវយ៉ក តម្លៃប្រេងសាំង អាមេរិក (WTI) សម្រាប់ការចែកចាយនៅខែមករាបានធ្លាក់ចុះ ៥,៣ ភាគរយ មកនៅត្រឹម ៥១,៧៤ ដុល្លារអាមេរិក ក្នុងមួយធុង ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។

នាថ្ងៃទី ១៤ ខែវិច្ឆិកា    ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញផ្សាយរបាយការណ៍មួយបានឱ្យដឹងថាទីផ្សារប្រេងរ៉ែពិភពលោកឆ្នាំ២០១៩ នឹងប្រឈមមុខនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការដោយសារការធ្វើអាជីវកម្មរុករកប្រេងបានកើនឡើយដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ