ត្រៀមរៀបចំការបើកឲ្យដំណើរការកម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៨

(VOVWORLD) -នាថ្ងៃទី២៣តុលា ក្រុមការងារនៃអគ្គនាយកទេសចរណ៍បានជួបធ្វើការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ស្តីពីការត្រៀមរៀបចំបើកឲ្យដំណើរការ កម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៨ Ha Long-Quang Ninh។ 


ឆ្នាំទេសចរណ៍ជាតិ ២០១៨ Ha Long-Quang Ninh ក្រោមប្រធានបទ “Ha Long -បេតិកភណ្ឌ អច្ឆរិយៈ - ទីមកដល់ស្និទ្ធស្នាល” ដោយមានព្រឹត្តិការណ៍ ជាង១០០ដែលនឹងប្រព្រឹត្តទៅពេញឆ្នាំ២០១៨ទៅដល់ខែមករាឆ្នាំ២០១៩។ ដើម្បីត្រៀមរៀបចំឲ្យឆ្នាំទេសចរណ៍ជាតិ២០១៨នេះ ខេត្ត Quang Ninh បាន បង្កើតគណៈកម្មាធិការរៀបចំថ្នាក់ខេត្តនិងស្នើឲ្យអគ្គនាយកទេសចរណ៍ កសាងនិងផ្សព្វផ្សាយយ៉ាងឆាប់ៗ នូវផែនការនិងកម្មវិធីលំអិតប្រចាំឆ្នាំទេសចរ ណ៍ជាតិ២០១៨ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ