“ថ្ងៃអាទិត្យក្រហម”ជាព្រឹត្តិការណ៍មនុស្សធម៌មានអត្ថន័យធំធេង

“ថ្ងៃអាទិត្យក្រហម”ជាព្រឹត្តិការណ៍មនុស្សធម៌មានអត្ថន័យធំធេង - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh

(VOV)_ក្រោយរយៈពេល៨ឆ្នាំរៀបចំឡើងជាបន្តបន្ទាប់ (ចាប់ពីឆ្នាំ២០០៩​ដល់ឆ្នាំ
​២០១៦)​ “​ថ្ងៃអាទិត្យក្រហម” បានក្លាយទៅជាទិវាបុណ្យបរិច្ចាគឈាម​ប្រចាំឆ្នាំ ដោយ​
មាន​ស្ថាប័ន អង្គការ និងបុគ្គលជាច្រើនចូលរួម។ឆ្នាំ ២០១៧​ សកម្មភាពនេះបានរៀប
ចំ​ឡើង​នៅខេត្តនិងទីក្រុងចំនួន២៥ សំដៅផ្គត់ផ្គង់​បរិមាណឈាមទុកបំរុងក្នុងឱកាស
បុណ្យ​ចូលឆ្នាំថ្មី ​២០១៧​។

          នាព្រឹកថ្ងៃទី៨មករា នៅទីក្រុងហាណូយ កាសែត Tien Phong បានរួម​សហការ
​ជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និងវិទ្យាស្ថានឈាម​វិទ្យាបរិច្ចាគ​
ឈាម​មជ្ឈឹម បានរៀបចំទិវា៖ “​ថ្ងៃអាទិត្យក្រហម” លើកទី៩ឆ្នាំ​ ២០១៧​ដោយមាន​ប្រ
ធានបទ៖​បរិច្ចាគឈាមជួយសង្គ្រោះមនុស្ស​ “ជោគ​វាសនារបស់មិត្តនិងខ្ញុំ”។ ថ្លែង
មតិ​នៅទី​នេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតំលៃថា៖​នេះ
ជា​ព្រឹត្តិការណ៍មនុស្សធម៌ពោពេញ​ទៅ​ដោយ​អត្ថន័យ​ មានការរីកសាយភាយជ្រាល
ជ្រៅ​ដល់​ប្រជាជនគ្រប់ស្រទាប់ រួមចំណែក​សកម្មចំពោះចលនាបរិច្ចាគឈាមក្នុងទូ
ទាំង​ប្រទេស។​ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា៖ ឆ្នាំនេះ គណៈចាត់តាំង“​ថ្ងៃអាទិត្យ
ក្រហម”​ នឹងទទួល​បានឈាម ​២៥ពាន់អង្គភាព តាមផែនការ​ដែលបានដាក់ចេញ។
 ​ឧបនា​យក​រដ្ឋមន្ត្រី លោក​ Truong Hoa Binh ក៏មានគោលបំណងថា៖ បណ្ដាចលនា
 កម្មវិធីបរិច្ចាគ​ឈាមនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ