ថ្នាក់ដឹកនាំអ៊ីរ៉ាក់អំពាវនាវឲ្យការសន្ទនាជាមួយជនជាតិ Kurd

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ាក់ លោក Fuad Masum បានអំពាវនាវដំណើរការ សន្ទនារវាងរដ្ឋអំណាចមជ្ឈឹមនៅ Baghdad ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំជន Kurd សំដៅដោះស្រាយវិបត្តិដែលបានកើតមានឡើងពីការបោះប្រជាមតិស្តីពីខឿនឯករាជ្យ របស់ជន Kurd នៅប្រទេសនេះ។ 
ថ្នាក់ដឹកនាំអ៊ីរ៉ាក់អំពាវនាវឲ្យការសន្ទនាជាមួយជនជាតិ Kurd  - ảnh 1 ថ្នាក់ដឹកនាំអ៊ីរ៉ាក់អំពាវនាវឲ្យការសន្ទនាជាមួយជនជាតិ Kurd 

(VOVworld) – ប្រធានាធិបតីអ៊ីរ៉ាក់ លោក Fuad Masum បានអំពាវនាវដំណើរការ សន្ទនារវាងរដ្ឋអំណាចមជ្ឈឹមនៅ Baghdad ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំជន Kurd សំដៅដោះស្រាយវិបត្តិដែលបានកើតមានឡើងពីការបោះប្រជាមតិស្តីពីខឿនឯករាជ្យ របស់ជន Kurd នៅប្រទេសនេះ។ នាថ្ងៃទី ១៧ តុលា ក្នុងបទសន្ទរកាថាលើកាណល់ ទូរទស្សន៍ជាតិអ៊ីរ៉ាក់ ប្រធានាធិបតី Fuad Masum ក៏បានអះអាងថា៖ ការបោះប្រជាមតិ ពោលខាងលើបានធ្វើឲ្យកំលាំងអ៊ីរ៉ាក់ត្រូវធ្វើអន្តរាគមន៍សំដៅត្រួតត្រាខេត្ត Kirkuk។ ការរៀបចំការបោះប្រជាមតិស្តីពីខឿនឯករាជ្យនៅតំបន់ជន Kurd នៅអ៊ីរ៉ាក់បាន បណ្តាលឡើងការខ្វែងគំនិតរវាងរដ្ឋអំណាចមជ្ឈឹមនិងរដ្ឋអំណាចរបស់ជន Kurd។ នាថ្ងៃដដែល នៅសន្និសីទកាសែតមួយនៅរដ្ឋធានី Baghdad នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi ក៏បានអំពាវនាវដំណើរការសន្ទនាជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ ជន Kurd៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ