ថ្នាក់ដឹកនាំអាល្លឺម៉ង់និងអ៊ុយក្រែនសន្ទនាតាមទូរស័ព្ទអំពីបញ្ហា Donbas

(VOVWORLD) - នាថ្ងៃទី១៦ ខែសីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និង ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានធ្វើការសន្ទនាតាមទូរស័ព្ទ ដែលក្នុងនោះពិភាក្សាអំពីសភាពការណ៍នៅតំបន់ប៉ែកខាងកើតអ៊ុយក្រែន។

  ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈអំពីដំណោះស្រាយនានាសម្រាប់ដំណើរការសន្តិភាព បញ្ចប់ជម្លោះនៅតំបន់ Donbas ជាពិសេសគឺលទ្ធភាព ដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅតំបន់ជម្លោះ។ ចាប់ពីពេលផ្ទុះឡើងនាដើមឆ្នាំ២០១៤មក ជម្លោះនៅ Donbas ភាគខាងកើត ប្រទេសអ៊ុយក្រែន បានបណ្ដាលឲ្យមនុស្សប្រមាណជាង១ហ្មឺននាក់ស្លាប់ ២៤ ពាន់នាក់រងរបួសនិងរាប់សែននាក់ទៀតត្រូវជម្លៀសចេញពីស្រុកកំណើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ