ទាក់ទាញយ៉ាងខ្លាំងក្លាការវិនិយោគទៅក្នុងខេត្ត Tuyen Quang

ទាក់ទាញយ៉ាងខ្លាំងក្លាការវិនិយោគទៅក្នុងខេត្ត Tuyen Quang - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ
 (រូបថតៈ VOV)

(VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុង Tuyen Quang បានប្រព្រឹត្តទៅសន្និ
សីទពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ​២០១៧។
អញ្ជើញចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានជូនដំណងទៅវិនិយោគិននានាអំពីការដែលរដ្ឋាភិបាល
និងនាយករដ្ឋមន្ត្រីបានដោះស្រាយនូវសំណើររបស់ខេត្ត Tuyen Quang នៅក្នុង
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តនាថ្ងៃទី២៦កុម្ភៈ សំដៅជម្រុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមក៏ដូចជាបង្កើតបរិយាកាសវិនិយោគងាយស្រួលសម្រាប់ខេត្តផង
ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលសំណូមពរឲ្យខេត្ត Tuyen Quang បន្តធ្វើការកែទម្រង់ ផ្លាស់ប្តូរថ្មី
 យ៉ាងខ្លាំងក្លា ជាពិសេសគឺកែទម្រង់បែបបទរដ្ឋបាលដែលមុនបង្អស់ឡឺបែបបទរដ្ឋ
 បាលសម្រាប់បរិយាកាសវិនិយោគធ្វើអាជីវកម្មល្អបំផុត។ ខ្ញុំសង្កេតឃើញថា ខេត្ត
 ក៏ទទួលបានការរីកចំរើនជាច្រើនដែរ ប៉ុន្តែការរៀបចំណាត់ថ្នាក់វិនិយោគរបស់ខេត្ត
 នៅទាបណាស់។​តាមនោះ ចំណាត់ថ្នាក់ទី៤៨គឺជាការខិត្តខំប្រឹងប្រែងហើយ ប៉ុន្តែ
 យើងខ្ញុំក៏ស្រុះចិត្តគំនិតចំពោះមតិដែលថ្នាក់ដឹកនាំខេត្តនាំចេញនោះគឺឈានទៅ
 ឈរលំដាប់ថ្នាក់ទី២០ផងដែរ”។

        ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិននានានោះ រដ្ឋាភិបាលបាន
 ប្តេជ្ញាកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ ធ្វើសកម្មភាពបម្រើប្រជាជននិង
 អង្គភាពអាជីវកម្ម។ ខិត្តខំប្រឹងប្រែងនាំវៀតណាមឈរលំដាប់ថ្នាក់ទី៤ក្នុងចំណោម
 ប្រទេសជួរមុខអាស៊ានអំពីបរិយាកាសធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ