ទីក្រុងហូជីមិញនិងដាណឺម៉ាក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងទីក្រុងឆ្លាតនិងការអភិវឌ្ឍថាមពលស្អាត

(VOVWORLD) -នារសៀលថ្ងៃទី21 កញ្ញានៅទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Tran Vinh Tuyen បានទទួលជួបសន្ទនាជាមួយលោក Thomas Egebo រដ្ឋលេខាធិការ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ ក្រសួងថាមពល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងអាកាសធាតុដាណឺម៉ាក ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហូជី មិញ។ 
ទីក្រុងហូជីមិញនិងដាណឺម៉ាក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងទីក្រុងឆ្លាតនិងការអភិវឌ្ឍថាមពលស្អាត - ảnh 1ទីក្រុងហូជីមិញនិងដាណឺម៉ាក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងទីក្រុងឆ្លាត 

នារសៀលថ្ងៃទី21 កញ្ញានៅទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Tran Vinh Tuyen បានទទួលជួបសន្ទនាជាមួយលោក Thomas Egebo រដ្ឋលេខាធិការ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ ក្រសួងថាមពល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងអាកាសធាតុដាណឺម៉ាក ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហូជី មិញ។ ក្នុងជំនួបនេះ លោក Tran Vinh Tuyen មានគោលបំណងថា៖នាពេលអនាគតនឹងមានគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយដាណឺម៉ាកក្នុងវិស័យអាទិភាពនានាដូចជាការកសាងទីក្រុងឆ្លាត អភិវឌ្ឍថាមពលស្អាត…ជាដើម។

រីឯ លោក Thomas Egebo បានអះអាងថា៖ បណ្ដាក្រុមហ៊ុនដាណឺម៉ាកដែលក្នុងនោះមានក្រុមហ៊ុនជាច្រើនបានមានវត្តមាននៅវៀតណាម មានបទពិសោធន៍ជាច្រើននិងមានបំណងសហការជាមួយទីក្រុងក្នុងការកសាងទីក្រុងឆ្លាត អភិវឌ្ឍន៍និរន្តភាព និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ