ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបណ្យឯករាជ្យជាតិឥណ្ឌា

(VOVworld) - នាព្រឹកថ្ងៃទី១៤ សីហា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគម
មិត្តភាពវៀតណាម-ឥណ្ឌានៅទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា។ក្នុងអំឡុងឆ្នាំជិតៗនេះ ទំនាក់ទំនង
សហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្មនិងវិនិយោគរវាងប្រទេសទាំង២កំពុងអភិ
វឌ្ឍន៍យ៉ាងខ្លាំងក្លា។ភាគីទាំង២ខិតខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ចកម្មទ្វេភាគី
ឡើង៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។នៅពិធីនេះ លោកស្រី Smita Pant
អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានវាយតំលៃថា៖

ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបណ្យឯករាជ្យជាតិឥណ្ឌា - ảnh 1
លោក​ Huynh Thanh Lap ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា
អបអរសាទរលោកស្រី Smita Pant

“យើងបានមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ស៊ីជំរៅ។ខ្ញុំសប្បាយរីករាយ
ណាស់ពីព្រោះនាពេលកន្លងទៅ ភាគីទាំង២បានបើកទូលាយកិច្ចសហប្រតិបតិ្តការ
លើវិស័យជាច្រើន។ខ្ញុំរំភើបចិត្តជាច្រើនចំពោះការជួយឧបត្ថម្ភរបស់ប្រជាជនវៀត
ណាមនិយាយរួមនិងប្រជាជនទីក្រុងហូជីមិញនិយាយដោយឡែក ដែលបានរួម
ចំណែកជំរុញខ្លាំងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំង២”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ