ទីក្រុងហូជីមិញសុំអោយអាមេរិកជួយឧបត្ថម្ភអភិវឌ្ឍន៍ទីក្រុងឆ្លាត

(VOVWORLD) -លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan នាថ្ងៃទី១៨តុលា បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក ដឹកនាំដោយលោកTed Yoho
ទីក្រុងហូជីមិញសុំអោយអាមេរិកជួយឧបត្ថម្ភអភិវឌ្ឍន៍ទីក្រុងឆ្លាត - ảnh 1ទីក្រុងហូជីមិញសុំអោយអាមេរិកជួយឧបត្ថម្ភអភិវឌ្ឍន៍ទីក្រុងឆ្លាត 

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan នាថ្ងៃទី១៨តុលា បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក ដឹកនាំដោយលោកTed Yoho ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វីក។នៅទីនេះ លោក Nguyen Thien Nhan បានអោយដឹងថា៖ អាមេរិកជាវិនិយោគិនផ្ទាល់ពីបរទេស ធំទី១០ នៅទីក្រុងហូជីមិញ ដោយមានគំរោងការណ៍ចំនួន៣៥០ ទុនវិនិយោគចំនួនជាង៦៤០លានដុល្លារអាមេរិក។ លេខាគណៈកម្មាធិការបក្សទីក្រុង មានគោលបំណងថា រដ្ឋាភិបាល និងសហគ្រាសអាមេរិក បន្តសហប្រតិបត្តិការ ជួយឧបត្ថម្ភទីក្រុងអភិវឌ្ឍន៍ទីក្រុងឆ្លាត។ ទន្ទឹមនឹងនោះ លោកក៏បានបង្ហាញជំនឿជាក់ថា៖លោក Ted Yoho នឹងបន្តយកចិត្តទុកដាក់ គាំទ្រវៀតណាម និងជំរុញបណ្ដាសកម្មភាពជាក់ស្ដែង សំដៅជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-អាមេរិក ដែលក្នុងនោះមានទីក្រុងហូជីមិញ-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ