ទីក្រុងហាណូយរៀបចំព្រឹត្តិការណ៍ “ចាប់ផ្ដើម Formula 1 វៀតណាម Grand Prix ឆ្នាំ២០២០”

(VOVWORLD) - ផ្លូវប្រណាំងរថយន្ត F1 នៅវៀតណាម ត្រូវបានសាងសង់នៅជុំវិញពហុ កីឡាដ្ឋានជាតិ My Dinh ដោយមានប្រវែងចំនួន ៥,៥៦៥ គីឡូម៉ែត្រ និងរបត់ចំនួន ២២ ហើយនឹងប្រព្រឹត្តទៅជាលើកដំបូងនាខែមេសាឆ្នាំ២០២០។
ទីក្រុងហាណូយរៀបចំព្រឹត្តិការណ៍ “ចាប់ផ្ដើម Formula 1 វៀតណាម Grand Prix ឆ្នាំ២០២០” - ảnh 1 ឈុតសម្ដែងប្រណាំងរថយន្ត F1 របស់ក្រុមប្រណាំង Redbull (រូបថត៖ hanoi.gov.vn)

  រាល់រថយន្តប្រណាំង Formula 1 (F1) ដើមដំបូងត្រូវបានបង្ហាញនៅលើផ្លូវ ប្រណាំងនៅពហុកីឡាដ្ឋានជាតិ My Dinh នាយប់ថ្ងៃទី២០ ខែមេសា ក្នុង ព្រឹត្តិការណ៍ “ចាប់ផ្ដើម F1 វៀតណាម Grand Prix” ដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនវៀតណាម Grand Prix សហការជាមួយមន្ទីរវប្បធម៌កីឡានិង ទេសចរណ៍ទីក្រុងហាណូយ។

        ផ្លូវប្រណាំងរថយន្ត F1 នៅវៀតណាម ត្រូវបានសាងសង់នៅជុំវិញពហុ កីឡាដ្ឋានជាតិ My Dinh ដោយមានប្រវែងចំនួន៥,៥៦៥គីឡូម៉ែត្រ និងរបត់ចំនួន ២២ ហើយនឹងប្រព្រឹត្តទៅជាលើកដំបូងនាខែមេសាឆ្នាំ២០២០។ លោក Le Khac Hiep អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup បានអោយដឹងថា៖

        “ត្រឹមតែ៥ខែក្រោយពីពេលដែលទីក្រុងហាណូយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបណ្ដាទីក្រុងរៀបចំការប្រណាំងរថយន្តដ៏ល្បីល្បាញនេះ ក្រុមហ៊ុនវៀត ណាម Grand Prix បានដំណើរការសាងសង់ផ្លូវប្រណាំងយ៉ាងប្រញ៉ាប់ប្រញាល់ក៏ដូចជារៀបចំសកម្មភាពជួយជ្រោមជ្រែងនានាផងដែរ។ ក្រោមការបញ្ជាណែនាំ យ៉ាងហ្មត់ចត់នៃទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន Vingroup ក៏ដូចជាក្រុមហ៊ុន វៀតណាម Grand Prix នឹងខិតខំប្រឹងប្រែងកសាងឡើងផ្លូវប្រណាំងមួយគួរ អោយទាក់ទាញបំផុត ដើម្បីធ្វើអោយការប្រណាំង F1 ក្លាយទៅជាមហោស្រព ធំៗនៃទីក្រុងហាណូយ ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិមកដល់វៀតណាមផង ដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ