ទីក្រុងហាណូយលើកសរសើរសិស្សានុសិស្សដែលបានឈ្នះពានរង្វាន់ តារាសាស្ត្រ និងបិតារូបវិទ្យាអវកាសអន្តរជាតិ (IOAA 2018)

(VOVWORLD) -នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហាណូយបានរៀបចំពិធីទទួល និងប្រគល់ប័ណ្ណសរសើរជូនក្រុមសិស្សានុសិស្ស ដែលបានចូលរួមការប្រឡង តារាសាស្ត្រនិងបិតារូបវិទ្យាអវកាសអន្តរជាតិ (IOAA 2018)។
ទីក្រុងហាណូយលើកសរសើរសិស្សានុសិស្សដែលបានឈ្នះពានរង្វាន់ តារាសាស្ត្រ និងបិតារូបវិទ្យាអវកាសអន្តរជាតិ (IOAA 2018) - ảnh 1  ក្រុមវៀតណាមបានឈ្នះពានរង្វាន់ តារាសាស្ត្រ និងបិតារូបវិទ្យាអវកាសអន្តរជាតិ (IOAA 2018) (TTXVN)

ការប្រឡងតារាសាស្ត្រ និងបិតារូបវិទ្យាអវកាសអន្តរជាតិលើកទី ១២ ឆ្នាំ ២០១៨ បានរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសចិន។ ការប្រឡងនេះទាក់ទាញបានការចូលរួមរបស់ប្រទេសចំនួន ៣៨ រួមមាន ៤៦ ក្រុម និងបេក្ខជនចំនួន ៣១៣ នាក់។

នេះគឺជាលើកទី ៣ ហើយ ដែល វៀតណាមបានចូលរួមការប្រឡងនេះ។ ក្រុមវៀតណាមមានសិស្សចំនួន ៥ នាក់ មកពី វិទ្យាល័យជំនាញហាណូយ - Amsterdam ។ ចូលរួមការប្រឡងលើកនេះ ក្រុមវៀតណាមបានឈ្នះមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ