ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាមមានក្ដីសង្ឃឹមជាច្រើនអំពីសមិទ្ធិផលថ្មី

(VOVWORLD) -នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev កំពុងបំពេញទស្សនកិច្ចផ្លូវការមកកាន់វៀតណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

ឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីនោះ លោក Vladimir Buianov ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ លោក Dmitry Medvedev លើកនេះ ដោយចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំធេងនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីពន្លឿនការអនុវត្ត នូវរាល់កិច្ចព្រមព្រៀង ដែលទទួលបានក្នុងដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្សីរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នាពេលកន្លងទៅ។

ចំណែកឯ លោក Ighor Britov គ្រូបង្រៀនមួយរូបនៃបណ្ឌិតសភាអន្តរជាតិម៉ូស្គូបានឲ្យដឹងថា វៀតណាមបានចាត់ទុករុស្ស៊ីជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ហើយផ្ទុយទៅវិញ រុស្ស៊ីបានចាត់ទុកវៀតណាមជាប្រទេសសំខាន់បំផុតនៅតំបន់ អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីលោក Dmitry Medvedev បានបង្ហាញនូវសុឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងពីររូបក្នុងការពង្រឹង និងពង្រីកទំានាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ