ទំនាក់ទំនងរវាងអង់គ្លេសនិងអ៊ីរ៉ង់បន្តមានភាពតានតឹងដោយសារករណីឃាត់ទុកនាវារបស់គ្នាទៅវិញទៅមក

(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា មជ្ឈដ្ឋានមន្ត្រីអង់គ្លេសនិងអ៊ីរ៉ង់បានបន្តចេញសេចក្តីប្រកាសដែលបង្ហាញពីគោលជំហរដោយឡែករបស់ខ្លួនចំពោះភាពតានតឹងទ្វេភាគីដែលទាក់ទងនឹងការចាប់ឃុំនាវាដឹកប្រេងរបស់គ្នាទៅវិញទៅមកនាពេល ថ្មីៗនេះ។
ទំនាក់ទំនងរវាងអង់គ្លេសនិងអ៊ីរ៉ង់បន្តមានភាពតានតឹងដោយសារករណីឃាត់ទុកនាវារបស់គ្នាទៅវិញទៅមក - ảnh 1នាវាដឹកប្រេង "Stena Impero" ដាក់ទង់ជាតិអង់គ្លេសនៅកំពង់ផែ Bandar Abbas ប្រទេសអ៊ីរ៉ង់ 

រដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស លោក Tobias Ellwood បានអះអាងថាប្រទេសអង់គ្លេសកំពុងពិចារណាលើវិធានការដើម្បីទប់ទល់នឹងការដែលអ៊ីរ៉ង់ចាប់ឃាត់ទុកនាវាដឹកប្រេងដែលដាក់ទង់ជាតិអង់គ្លេស ព្រមទាំងបានឲ្យដឹងទៀតថាអង់គ្លេសនឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអន្តរជាតិស្តីពីវិធានដាក់ទ័ណ្ឌកម្មទៅលើអ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង់គ្លេសលោក Hamid Baeidinejad បានលើកឡើងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម Twitter ដោយដាស់តឿនឱ្យអង់គ្លេសគួរឲ្យអត់ធ្មត់ចំពោះ «អនុភាពខាងនយោបាយក្នុងប្រទេស» ដែលលោកបានចាត់ទុកថាមានបំណងចង់ឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរឱ្យកើនតែកើនឡើងហួសពីវិសាលភាពនៃ ករណីនាវាត្រូវបានចាប់ខ្លួននោះឡើយ។ អ្នកការទូតអ៊ីរ៉ង់រូបនេះបានវាយតម្លៃថាប្រការនេះគឺពិតជាមានគ្រោះថ្នាក់ណាស់នៅចំពេលវេលាដ៏រសើបនាពេលបច្ចុប្បន្ននៅក្នុងតំបន់នេះ។ សេចក្តីប្រកាសរបស់លោក Hamid Baeidinejad បានលើកច្បាស់ថា អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចរៀបចំសេណារីយ៉ូទាំងអស់ ដែលអាចកើតមានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ