ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា

ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា - ảnh 1
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា

(VOV)_នាថ្ងៃទី១៦មករា នៅទីក្រុង Seul ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន​ ឯក
អគ្គ​រដ្ឋ​ទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានអោយ​ដឹង​ថា​៖ 
ទំនាក់​ទំនង​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម -កូរ៉េ ក្នុងប៉ុន្មានឆ្នាំកន្លង​ទៅ
 ​ជាពិសេសគឺក្នុង​ឆ្នាំ២០១៦ បន្តបានពង្រឹងនិងពង្រីក លើគ្រប់វិស័យ ពិសេសគឺ​ក្នុងវិ
ស័យសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូត​ Pham Huu Chi បានអះអាង​ថា៖​ ទំ
នាក់ទំនងរវាងវៀតណាម​និងកូរ៉េបន្តមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។អំពីពាណិជ្ជកម្ម
 ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានកើនឡើងជាបន្តបន្ទាប់ ឆ្នាំ 
២០១៥ទទួលបាន៣៧ពាន់លានដុល្លារអាមេរិក ឆ្នាំ ២០១៦ទទួលបាន ៤៣ពាន់លាន
ដុល្លារ​អាមេរិក ហើយអាចទទួលបានហួសកំរិត៧០ពាន់លាន​ដុល្លារអាមេរិក នាឆ្នាំ
២០២០ ដូចជាការ​ឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ តាម​ឯកអគ្គរដ្ឋទូត​
Pham Huu Chi ថា៖​ដើម្បី ​ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀត​ណាម​-​កូរ៉េ
ខាងត្បូងនាពេលខាង​មុខ​នេះគឺត្រូវយកចិត្តទុកដាក់ចំពោះ​សរសរទ្រូងចំនួន៣
 ​រួម​មាន​៖​ការអភិវឌ្ឍន៍ទំនាក់​ទំនងនយោបាយល្អប្រសើរ បង្កើនទំនុកទុកចិត្ត
គ្នា​ទៅវិញ​ទៅមក​ បន្ត​អភិវឌ្ឍន៍ទំនាក់ទំនងសហប្រិតបត្តិការសេដ្ឋកិច្ច បង្កើត
មូលដ្ឋានសំរាប់ទំនាក់ទំនងផ្សេងៗ​អភិវឌ្ឍន៍ បើកទូលាយសកម្មភាពជួបប្រាស្រ័យ
ប្រជាជននៃប្រទេសទាំងពីរ រួមចំណែក​សំខាន់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងន
យោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ