ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្កោលទោសសកម្មភាពរបស់ចិននៅសមុទ្រខាងកើតដោយគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់

(VOVWORLD) -   នៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ២០ ខែសីហា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានចោទប្រកាន់ប្រទេសចិនពីបទប្រើ“ យុទ្ធវិធីសម្លុត” ដើម្បីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្កោលទោសសកម្មភាពរបស់ចិននៅសមុទ្រខាងកើតដោយគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់ - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton (រូបថត៖ AP)

លោក John Bolton បានលើកច្បាស់ថា “ ការដែលចិនគំរាមកំហែងលើប្រទេសដទៃនាពេលថ្មីៗនេះដោយហាមអនុញ្ញាតធ្វើអាជីវកម្មធនធាននៅសមុទ្រខាងកើតកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងណាស់”។ លោកបានសង្កត់ធ្ងន់ថាអាមេរិកគាំទ្រយ៉ាងខ្លាំងដល់ប្រទេសនានាដែលប្រឆាំងជំទាស់នឹងសកម្មភាពទាំងនេះ ក៏ដូចជា “យុទ្ធវិធីសម្លុត” របស់ចិនដែលធ្លាប់បានគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់ផងដែរ។ គួរឲ្យបញ្ជាក់ថា សកម្មភាពទាំងនេះរបស់ចិនកំពុងជ្រៀតជ្រែកក្នុងការរុករកនិងការផលិតប្រេងនិងឧស្ម័នដែលប្រទេសនានា បានអនុវត្តអស់រយៈពេលជាយូរមកហើយ ជាពិសេសគឺរបស់ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ