ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់


ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់   - ảnh 1
ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់ (VNA)

(VOVworld) – នាថ្ងៃទី ១៣ មិនា ទួរគីបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត
ជាន់ខ្ពស់ជាមួយហូឡង់បន្ទាប់ពីសមត្ថកិច្ចនៃប្រទេសនេះបានរារាំងបណ្ដារដ្ឋមន្ត្រី
ជាន់ខ្ពស់របស់ទួរគីចូលរួមនៅបណ្ដាពិធីមីទ្ទីញជាមួយសហគមន៍ជនទួរគីនៅហូ
 ឡង់សំដៅអំពាវនាវឲ្យការគាំទ្រចំពោះការបោះប្រជាមតិស្តីពីការធ្វើវិសោធនកម្ម
 រដ្ឋធម្មនុញ្ញនាពេលខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ
គណៈរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus បានប្រកាសថា៖
 Ankara នឹង មិនអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅប្រទេសនេះវិលត្រ
ឡប់មកវិញដល់ពេលណាហូឡង់ឆ្លើយតបនឹងសំណូមពររបស់ទួរគីទាក់ទិនដល់
បណ្ដាពិធីមីទ្ទីញ។ បណ្ដាជើងហោះហើរការទូតក៏នឹងត្រូវបានផ្អាកផងដែរ។ មុន
នោះ​នាថ្ងៃទី ១៣ មិនា ប្រធានាធិបតីទួរគី លោក Tayyip Erdogan ក៏បានព្រ
មានដាក់ទណ្ឌកម្មទៅលើហូឡង់ហើយនឹងផ្តន្ទាទោសហូឡង់នៅតុលាការសិទ្ធិ
មនុស្សអឺរ៉ុបដែលទាក់ទិនដល់រឿងហេតុពោលខាងលើ។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយទៀត  EU បានអំពាវនាវទួរគីឲ្យមានអត់ធ្មត់ចំពោះមុខសេចក្តី
ប្រកាសនិងទង្វើដែលអាចបង្កើនភាពតានតឹងជាមួយហូឡង់និងប្រទេសជាស
មាជិក EU ផ្សេងៗទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ