ទួរគីប្រកាសថា៖ នឹងកំទេចទាំងស្រុងខ្មាន់កាំភ្លើងជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង

(VOVWORLD) -ទាហានទួរគីកំពុងចូលរួមយុទ្ធនាការយោធាប្រឆាំង ជន ឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង ដែលអាចត្រូវបានចាត់បញ្ជូនទៅកាន់អ៊ីរ៉ាក់ ភាគខាងជើង បន្ទាប់ពីយុទ្ធនាការនាបច្ចុប្បន្ន។
ទួរគីប្រកាសថា៖ នឹងកំទេចទាំងស្រុងខ្មាន់កាំភ្លើងជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង - ảnh 1ទួរគីប្រកាសថា៖ នឹងកំទេចទាំងស្រុងខ្មាន់កាំភ្លើងជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង 

នាថ្ងៃទី ១៤ មិនា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានប្រកាសថានឹងកំទេចទាំងស្រុងក្រុមជ្រុលនិយមជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើងឲ្យបានឆាប់ៗ។ លោកបានសង្កត់ធ្ងន់ថា៖ ទួរគីកំពុងអនុវត្តន៍ការត្រួតពិនិត្យ ហើយបង្កើនសកម្មភាពយោធា តម្រង់ទៅលើអង្គភាព ដែលអានការ៉ាចាត់ទុកជាភេរវកម្មនៅ អ៊ីរ៉ាក់ភាគីខាងជើង។ សេចក្ដីប្រកាសពោលខាងលើត្រូវបានលោក Erdogan នាំចេញមុននេះ ១ សប្ដាហ៍ ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានឲ្យដឹងថា៖ អានការ៉ា និងរដ្ឋអំណាចអ៊ីរ៉ាក់អាចចាប់ផ្ដើមយុទ្ធនាការយោធារួម ប្រឆាំងនឹងខ្មាន់កាំភ្លើងជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង បន្ទាប់ពីការបោះឆ្នោតរដ្ឋសភានៅអ៊ីរ៉ាក់ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែឧសភាខាងមុខ។ តាមលោក Cavusoglu ថា៖ ទាហានទួរគីកំពុងចូលរួមយុទ្ធនាការយោធាប្រឆាំងជនឃឺដនៅអ៊ីរ៉ាក់ភាគខាងជើង ដែលអាចត្រូវបានចាត់បញ្ជូនទៅកាន់អ៊ីរ៉ាក់ភាគខាងជើង បន្ទាប់ពីយុទ្ធនាការនាបច្ចុប្បន្ន។

នាបច្ចុប្បន្ន កងទ័ពទួរគីកំពុងអនុវត្តន៍ យុទ្ធនាការ "មែកអូលីវ" តម្រង់ទៅលើកងជីវពល "បណ្ដាអង្គភាពការពារប្រជាជនជន ឃឺដ" (YPG) នៅស៊ីរីភាគខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ