ទិវាជីវចម្រុះអន្ដរជាតិ(ថ្ងៃទី ២២ ខែឧសភា) - ការពារជីវចម្រុះដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) -  នាថ្ងៃទី ២២ ខែឧសភា នៅខេត្ត Ninh Binh ក្រសួងធនធាន និងបរិស្ថាន វៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានរៀបចំពិធីបំផុសសកម្មភាពនានាដើម្បីជួយជ្រោមជ្រែងទិវាជីវចម្រុះឆ្នាំ ២០១៩ ក្រោមប្រធានបទ "ជីវចំរុះរបស់យើង  ចំណីអាហាររបស់យើង និងសុខភាពរបស់យើង»។
ទិវាជីវចម្រុះអន្ដរជាតិ(ថ្ងៃទី ២២ ខែឧសភា) - ការពារជីវចម្រុះដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព  - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ប្រគល់ប័ណ្ណបញ្ជាក់សម្គាល់តំបន់ Ramsar ទី៩ របស់វៀតណាមដល់ខេត្ត Ninh Binh

សកម្មភាពទាំងនេះគឺសំដៅលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងនិងបង្កើនការផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងចំណីអាហារ អាហាររូបត្ថម្ភ និងសុខភាពរបស់មនុស្សជាមួយនឹងជីវចំរុះ ដើម្បីរួមចំណែកកាត់បន្ថយនិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីជាដើម។ ថ្លែងនៅពិធីនោះអនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan បានសង្កត់ធ្ងន់ថា

          "ការទទួលស្គាល់តំបន់ Ramsar នៅប្រទេសវៀតណាមគឺជាការលើកតម្កើងតំលៃនៃជីវចំរុះ ហើយយើងមានឱកាស ដើម្បីអភិរក្ស និងលើកស្ទួយជីវចំរុះដែលកាន់តែខ្សត់ខ្សោយនៅលើពិភពលោកនិយាយរួមនិងរបស់វៀតណាមនិយាដោយឡែក។ ជាពិសេស នៅតំបន់ Ramsar នេះគឺជាកន្លែងដើម្បីអភិរក្សជីវចម្រុះដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជន បម្រើវិស័យទេសចរណ៍ និងអភិវឌ្ឍប្រកបដោយចីរភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ