ទិវាអន្តរជាតិយុវជន៖ប្រគល់សិទ្ធិអោយយុវជនដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ

(VOVWORLD) -
ទិវាអន្តរជាតិយុវជន៖ប្រគល់សិទ្ធិអោយយុវជនដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 1ទិវាអន្តរជាតិយុវជន៖ប្រគល់សិទ្ធិអោយយុវជនដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ 

        “ប្រគល់សិទ្ធិអោយយុវជនដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ” ជាប្រធានបទដែលបានវៀតណាមជ្រើសរើសសំរាប់ទិវាអន្តរជាតិយុវជន ឆ្នាំ២០១៧។ ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិយុវជនដែលបានរៀបចំឡើង នាថ្ងៃទី១១សីហា នៅទីក្រុងហាណូយ។ យុវជនជាង៥០០នាក់ រួមជាមួយតំណាងបណ្ដាក្រសួង ស្ថាប័ន និងអង្គការអន្តរជាតិបានអញ្ជើញចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Trong Thua អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថា៖

        “ ក្នុងរយៈពេលកន្លងទៅ ក្រសួងមហាផ្ទៃបានរួមសហការជាមួយគ្រប់ក្រសួងស្ថាប័ន និងអន្គការអន្តរជាតិនានា ពិគ្រោះយោបល់ជាមួយស្ថាប័នមានសមត្ថកិច្ចនានា ដើម្បីកសាង និងសុក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ ចំពោះយុវជន។ បន្តអនុវត្តល្អច្បាប់យុវជន និងស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់យុវជនអោយសមស្របជាមួយស្ថានភាពជាក់ស្ដែង។បន្តអនុវត្តប្រសិទ្ធភាព បណ្ដាគោលដៅ យថាទស្សន៍អភិវឌ្ឍន៍យុទ្ធសាស្ត្រយុវជន ដំណាក់កាល ២០១១-២០២០និងគោលនយោបាយ ច្បាប់ទាក់ទិននានា សំដៅបង្កលក្ខណះសំរាប់យុវជនរួមវិភាគទាន និងរីកធំធាត់ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ