នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃគោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ នាយឧត្តមសេនីយ៍លោក Prayut Chan-ocha បានអញ្ជើញទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងបាងកកដើម្បីគោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ 
នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃគោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1នាយករដ្ឋមន្ត្រីថៃ នាយឧត្តមសេនីយ៍លោក Prayut Chan-ocha គោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានសរសរក្នុងសៀវភៅមរណរភាពថា “តាងនាមរាជរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំសូមសំដែងការយោគយល់ និង ផ្ញើសេចក្ដីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ។ រាល់ការរួមវិភាគទានរបស់លោកចំពោះវៀតណាម និងអាស៊ាននឹងត្រូវបានយើងទាំងអស់គ្នាចងចាំ និងគោរពជានិច្ច”។

នាថ្ងៃដដែលរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinaik ក៏បានអញ្ជើញទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងបាងកកដើម្បី គោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងសរសេក្នុងសៀវភៅមរណភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ