នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
លោក Nguyen Xuan Phuc និងក្រុមការងារអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ

(VOVworld)-ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨កុម្ភៈ នាយក
 រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅដាក់កម្រង
ផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលជាតិពិសេស Kim
 Lien នៅខេត្ត Nghe An។នៅទីនេះលោក Nguyen Xuan Phucនិងក្រុមការងារ បាន
គោរពដាក់កម្រងផ្កា អុជធូបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណ
 បំណាចនិងបុព្វហេតុដ៏ឧត្តងឧត្តមរបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះដែរ
 លោកនាយករដ្ឋមន្ត្រីនិងក្រុមការងារបានអញ្ជើញទៅទស្សនាបេតិកភ័ណ្ឌ និងរមណី
ដ្ឋានដែលផ្សាភ្ជាប់ជាមួយនឹងស្រុកកំណើតនិងក្រុមគ្រួសាររបស់លោកប្រ ធានហូជី
មិញ។ ក្នុងដំណើរទស្សនប័ណ្ណាល័យ Lang Sen នាយករដ្ឋមន្ត្រី មានបំ ណងថា
គណៈកម្មការគ្រប់គ្រងនៅទីនេះ គប្បីប្រមូលផ្តុំឲ្យបានច្រើនថែមទៀតនូវ សៀវភៅ
ពហុបែបបម្រើមិត្តអ្នកអានគ្រប់វ័យ សំដៅលើកកំពស់ចំណេះដឹងនិងវប្ប ធម៌ជូន
ប្រជាជនគ្រប់ស្រទាប់ ឆ្លើយតបទៅនឹងតម្រូវការអានសៀវភៅរបស់ប្រជាជន ភូមិ
 Sen Kim Lien ខេត្ត Nghe An ជាប្រភពកំណើតប្រពៃណីស្នេហាជាតិ ប្រពៃណីបដិវត្ត
ន៍ឧស្សាព្យាយាមរៀនសូត្រនិងជាស្រុកកំណើតរបស់លោកប្រធាន ហូជីមិញជាទី
គោរពស្រឡាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ