នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ តំបន់ដីសណ្ដទន្លេ Cuu Long ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព ដោយតភ្ជាប់កិច្ចការពារជាតិនិងសន្តិសុខ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc, ប្រធានអនុគណៈកម្មការផ្នែកសេដ្ឋកិច្ចនិងសង្គមសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់អនុគណៈកម្មាធិការ ជាមួយបណ្ដាមូលដ្ឋាននៃតំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ តំបន់ដីសណ្ដទន្លេ Cuu Long ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព ដោយតភ្ជាប់កិច្ចការពារជាតិនិងសន្តិសុខ - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា តំបន់ដីសណ្ដទន្លេ Cuu Long ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព ដោយតភ្ជាប់កិច្ចការពារជាតិនិងសន្តិសុខ

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា កិច្ចប្រជុំនេះគឺសម្រាប់អនុគណៈកម្មការ ផ្តៀងស្តាប់មតិយោបល់ជាក់ស្តែងពីដំណើរការអភិវឌ្ឍន៏របស់តំបន់នានាក្នុងអំឡុងពេល ៥ និង ១០ឆ្នាំកន្លងទៅ  ព្រមទាំងលើកឡើងនូវឱកាសនិងបញ្ហាប្រឈម ក៏ដូចជាគំរូអភិវឌ្ឍន៍ល្អ ការអនុវត្តល្អៗ ក្នុងតំបន់ ទាំងថ្នាក់តំបន់និងថ្នាក់ជាតិផងដែរ។ នេះគឺជាមូលដ្ឋានជាក់ស្ដែងដើម្បីកសាងឯកសារសំខាន់ៗរបស់អនុគណៈកម្មាធិការ នោះគឺផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ១០ ឆ្នាំ ២០២១-២០៣០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “នេះគឺជាការពិភាក្សាដោយផ្ទាល់រវាងថ្នាក់ដឹកនាំនៃបណ្តាខេត្តរបស់តំបន់ដីសណ្ដទន្លេ Cuu Long ជាមួយថ្នាក់ដឹកនាំនៃតំបន់នានាក៏ដូចជាអនុគណៈកម្មការតែម្តង។ ហេតុដូច្នេះ ខ្ញុំស្នើសុំឲ្យតំបន់នានា គួរតែលើកឡើងនូវបញ្ហាដែលលេចធ្លោបំផុតអំពីលទ្ធផលដែលទទួលបាន កំហិតនៅសេសសល់ ក៏ដូចជាមេរៀនបទពិសោធន៍ក្នុងរយៈពេល ៥ និង១០ឆ្នាំកន្លងមក។ ជាពិសេសគឺរបៀបប្រើប្រាស់គំរូច្នៃប្រឌិតថ្មី ដែលទួលបាន ជោគ ជ័យ ក៏ដូចជារាល់ការជំពាក់ជំពិននិងឧបសគ្គ ដែលត្រូវការដោះស្រាយ។ ម្យ៉ាងវិញទៀត ត្រូវដាក់ចេញទិសដៅនិងភារកិច្ច ដែលមិនត្រឹមតែដល់ឆ្នាំ ២០២៥-២០៣០ ប៉ុណ្ណោះទេ ថែមទាំងត្រូវមានចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥តែម្តង”។

សម្រាប់ទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចង់បានទីក្រុងរាយការណ៍អំពីការអភិវឌ្ឍទីក្រុងនិងការតភ្ជាប់តំបន់ ក្នុងនាមជាមជ្ឈ មណ្ឌលសេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long។  ដោយឈរលើមូលដ្ឋាននូវមតិយោបល់របស់តំបន់នោះ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាឱ្យផ្ទៀងស្តាប់និងបំភ្លឺអំពីទិសដៅអភិវឌ្ឍន៍នៃខេត្តចំនួនទាំង ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងរយៈពេល ៥ និង ១០ ឆ្នាំខាងមុខ រួមទាំងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ