នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅតំបន់ Kansai នៃប្រទេសជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលនៅស្ថានកុងស៊ុលនៃទីក្រុង Osaka និងសហគមន៍ជនជាតិវៀតណាមនៅតំបន់ Kansai ប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅតំបន់ Kansai នៃប្រទេសជប៉ុន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅតំបន់ Kansai នៃប្រទេសជប៉ុន 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: រដ្ឋាភិ បាលជានិច្ចកាលលៃទុកនូវមនោសញ្ជេតនានិងគោលនយោបាយល្អប្រសើរបំផុតដល់ប្រជាជននៅឯបរទេស។ នាយករដ្ឋមន្ត្រីបានស្នើឲ្យសហគមន៍ជនវៀតណាមនៅ Kansai និយាយដោយឡែក និងជប៉ុននិយាយរួម ឲ្យតែរាប់អានគ្នា ជួយគ្នាទៅវិញទៅ មកនាគ្រាលំបាក គោរពច្បាប់និងសមាហរណកម្មល្អជាមួយប្រទេសសាមី ហើយឆ្ពោះទៅស្រុកកំណើត ប្រទេសជាតិជានិច្ច។  

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យអគ្គកុងស៊ុលវៀតណាមបន្តអនុវត្តល្អនូវភារកិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន ជាពិសេសគឺកិច្ចការគាំពារពល រដ្ឋវៀតណាមនៅ Kansai ក្នុងការសិក្សារៀនសូត្រនិងការរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ