នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ចភាគកណ្តាលវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែសីហា នៅខេត្ត Binh Dinh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមជាមួយបណ្តាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អញ្ជើញចូលរួមជាអធិបតី នៃសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភាគកណ្តាល វៀតណាម។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ចភាគកណ្តាលវៀតណាម - ảnh 1 លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅទស្សនាស្តង់ទំនិញមួយក្នុងក្របខ័ណ្ឌនៃសន្និសីទ 

ចូលរួមក្នុងសន្និសីទនេះ មានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នានា និងតំណាងជាង ១.០០០ នាក់ជាជំនាញការ អ្នកវិទ្យាសាស្ត្រ និងវិនិយោគិនក្នុងនិងក្រៅប្រទេស។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយតំណាងលើកឡើងនូវបញ្ហាប្រឈមក៏ដូចជាវិធានការអភិវឌ្ឍន៍ ដើម្បីកំណត់នូវគោលនយោបាយដែលគួរតែផ្សព្វផ្សាយឬត្រូវការដោះស្រាយ  សម្រាប់ការអភិវឌ្ឍរបស់តំបន់ទាំងមូល។ លោកនាយករដ្ឋមន្ត្រីក៏បានរំពឹងទុកថា  នៅសន្និសីទលើកនេះ នឹងត្រូវនាំចេញបានដំណោះស្រាយ និងដាក់ចេញសំណើរជាក់លាក់ ដើម្បីបន្ទាប់ពីកិច្ចប្រជុំនេះ អាចចេញសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ជាពិសេស ដាក់ចេញដំណោះស្រាយសម្រាប់ឆ្នាំ ២០២០ និងផែនការ ៥ឆ្នាំខាងមុខ សម្រាប់តំបន់នានានៃភាគកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ