នាយករដ្ឋមន្ត្រីចិនពង្រឹងស្មារតីប្រជាពលរដ្ឋអំពីប្រាក់យ័ន

(VOVworld)-នាថ្ងៃទី២៥សីហា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាង
ថា​ នាបច្ចុប្បន្ន គ្មានមូលដ្ឋានបង្ហាញថា ប្រាក់យ័នបន្តបញ្ចុះតម្លៃឡើយ ហើយ អត្រា
ប្តូរប្រាក់នៅតែបានរក្សាក្នុងកម្រិតសមស្របនិងតុល្យភាព។ សេចក្តីប្រ កាសពោល
ខាងលើ ត្រូវបានលោក Li Keqiang លើកឡើងក្នុងកិច្ចចរចារជាមួយ ឧបនាយករដ្ឋ
មន្ត្រីទី១របស់ Kazakhstan លោក Bakytzhan Sagintayev ដែល កំពុងបំពេញទស្សន
កិច្ចនៅប៉េកាំង។ តាមនាយករដ្ឋមន្ត្រីចិនថា ស្ថានភាព សេដ្ឋកិច្ចពិភពលោកមាន
បំរ៉ែបំរួលស្មុគ្រស្មាញនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់​ចិន ប៉ុន្តែកត្តាសំខាន់នៃខឿន
សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែស្ថិរភាព បន្តកំណើនក្នុងកម្រិតសមស្រប។ លោក
ជឿជាក់ថា ចិនអាចសម្រេចបានគោល ដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំតាមរយៈបណ្តា
វិធានការដូចជាស្ថិរភាពកំណើន សេដ្ឋកិច្ច​ ស្តាលទ្ធភាពទីផ្សារ និងរាំងស្កាត់ឥទ្ធិពល
នៃគ្រោះអាសន្នទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ