នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូឯកអគ្គរដ្ឋទូតមជ្ឈឹមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក

(VOVWORLD) -  នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូជាឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអាហ្វ្រិក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសវៀត ណាម ដែលបើកជាលើកដំបូងនូវសន្និសីទ “ជួបប្រាស្រ័យជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិក ឆ្នាំ ២០១៩”។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូឯកអគ្គរដ្ឋទូតមជ្ឈឹមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូឯកអគ្គរដ្ឋទូតមជ្ឈឹមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក គឺជាទំនាក់ទំនងពិសេស និងមានកម្រាស់ប្រវត្តិ សាស្ត្រ។ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមតែងតែយកចិត្តទុកដាក់ក្នុងការធ្វើអោយស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក។ បច្ចុប្បន្ននេះ ពាណិជ្ជកម្មទ្វេ ភាគីក្នុងឆ្នាំ ២០១៨ ជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្រ្វិកសម្រេចបានត្រឹមតែ ២២,៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ទោះបីជាបានកើនឡើងដល់ ៣០០% បើប្រៀបធៀបនឹងឆ្នាំ ២០១០ ប៉ុន្តែយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី សក្តានុពលភូមិសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា- អាហ្វ្រិកនៅតែធំធេងណាស់។

ហេតុដូច្នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រំពឹងថា ឯកអគ្គរដ្ឋទូត អ្នកការទូតវៀតណាមក៏ដូចជាមជ្ឈិមបូព៌ា - អាហ្វ្រិក នឹងពង្រីកថែមទៀត នូវតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលសក្ដិសមជាអ្នកនាំសារ និងជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិកជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកអោយទទួលបានផ្លែផ្កាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ