នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយសេដ្ឋវិទូ លោក Philipp Rosler

(VOVWORLD) - នៅក្នុងជំនួបជាមួយសេដ្ឋវិទូ លោក Philipp Rosler នាថ្ងៃទី ១៣ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចែករំលែកនូវព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គម របស់ វៀតណាមនាពេលថ្មីៗនេះដូចជា៖ ម៉ាក្រូសេដ្ឋកិច្ចមានការអភិវឌ្ឍល្អ គោលនយោបាយនានាបានបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ ផលិតកម្មនិងអាជីវកម្ម។ ទន្ទឹមនឹងនោះបរិយាកាសធុរកិច្ចត្រូវបានកែលម្អយ៉ាងខ្លាំងក្លា ហើយមានវិនិយោគិនកាន់តែច្រើន មកបណ្តាក់ទុន វិនិយោគនៅវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយសេដ្ឋវិទូ លោក Philipp Rosler - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយសេដ្ឋវិទូ លោក Philipp Rosler  (រូបថតៈ TTXVN)

ដោយបានសង្កត់ធ្ងន់ថា លោក Philipp Rosler ជាអ្នកមានបទពិសោធន៍ជាច្រើន លើវិស័យសេដ្ឋកិច្ចនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យលោក បន្តមានការរួមចំណែកយ៉ាងមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសក្នុងការអភិវឌ្ឍសហគមន៍ពាណិជ្ជ កម្ម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាននិលើកឡើងថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចាប់ផ្តើមអាជីវកម្ម ដូច្នេះលោកចង់ឱ្យលោក Philipp Rosler ចែករំលែកចែករំលែកជាមួយវៀតណាមក្នុងវិស័យនេះឲ្យបានច្រើន ថែមទៀត។

អញ្ជើញអបអរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ លោក Philipp Rosler មានប្រសាសន៍ថា បន្ទាប់ពីព្រឹត្តិការណ៍នេះ វៀតណាមបានបង្កើតតួនាទីនិងឋានៈថ្មី ក្នុងផែនទីភូមិសាស្ត្រនយោបាយពិភពលោក។ លោក Philipp Rosler បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការទ្រទ្រង់យ៉ាងសកម្មដល់វិនិយោគិនអន្តរជាតិ ដែលមកវៀតណាមដើម្បីអនុវត្តគម្រោងផលិតកម្មនិងពាណិជ្ជ កម្ម។

សូមគូសបញ្ជាក់ថា លោក Philipp Rosler គឺជាជនជាតិអាល្លឺម៉ង់ដើមកំណើត វៀត ណាម ដែលលោកធ្លាប់កាន់ដំណែងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ