នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយនាយកសកលវិទ្យាល័យ​ Havard

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយនាយកសកលវិទ្យាល័យ​ Havard - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយសកលវិទ្យាធិការនៃសកលវិទ្យាល័យ Havard​ (រូបថត៖ http://vietnamnet.vn)

(VOV)_នារលៀលថ្ងៃទី ២៤​ មិនា នៅទីក្រុងហាណូយ នៅ​ជំនួប​ជាមួយ​
លោកស្រី Drew Gilpin Faust សកលវិទ្យាធិការនៃសកលវិទ្យាល័យ Havard (អាមេរិក)
 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមាន
បំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយអាមេរិកនិយាយរួម និង
សកលវិទ្យាល័យ Havard និយាយដោយឡែក ។ នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យសកល
វិទ្យាល័យ Havard បន្តជួយជ្រោមជ្រែងវៀត​ណាម​ក្នុងការបណ្ដុះបណ្ដាល​ចំពោះ
ថ្នាក់ដឹកនាំ ការគ្រប់គ្រង​សកល​វិទ្យាល័យ និងជួយរៀប​ចំវគ្គបំពាក់បំប៉ន​ចំពោះ​
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​សកលវិទ្យាល័យជាដើម ។

        រីឯខ្លួនវិញ លោកស្រី Drew Gilpin Faust សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ
 Havard បានឲ្យដឹងថា​ សកលវិទ្យាល័យ Havard កំពុងពង្រីកសកម្មភាពសហ
ប្រតិបត្តិការជាមួយបណ្ដាសកលវិទ្យាល័យរបស់វៀតណាម ហើយ Havard នឹង
គាំទ្រការស្រាវជ្រាវ និងបង្រៀននៅវៀតណាមផងដែ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ