នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen

(VOVWORLD) -  នាថ្ងៃទី ២៨ ខែឧសភា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួប សន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពលើវិធានការជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើភាពជាដៃគូមានផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើររដ្ឋសភានៃភាគីទាំងពីរ បន្តការផ្លាស់ប្តូរនិងសហប្រតិបត្តិការ ក៏ដូចជាគាំទ្រការអនុវត្តនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងដាក់ចេញទិសដៅថ្មីរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen  

ចំណែកឯប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen បានអះអាងថា: រដ្ឋសភា ស៊ុយអែតគាំទ្រនិងខិតខំជំរុញការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និង កិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ពីព្រោះនោះគឺជាផលប្រយោជន៍របស់ភាគីទាំងអស់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ទាំងនេះ នឹងបង្កើតឱ្យមានកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក្នុងនោះមានស៊ុយអែតតែម្តង។

នារសៀលថ្ងៃទី ២៨ ខែឧសភា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាស៊ុយអែតបានរៀបចំពិធីជប់លៀងជូនចំពោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែតលើកនេះ។ នៅពេល្ងាចថ្ងៃដដែល  ពោលគឺនាយប់ថ្ងៃទី ២៨ ខែ ខែឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីប្រទេសស៊ុយអ៊ែត វិលត្រឡប់មកវៀតណាមវិញ បញ្ចប់ដំណើរប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចប្រទេសស៊ុយអែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ