នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាមេនី

(VOVWORLD) -នារសៀលថ្ងៃទី ៥ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអាមរនី លោក Nikol Pashinyan បានអញ្ជើញជួបពិភាក្សាការងារ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាមេនី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan (រូបថត៖ vnanet.vn)

 នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពគ្នាលើទិសដៅនិងវិធានការជាច្រើនដើម្បីបន្តជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាមេនីនាពេលខាងមុខ។នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយឥតងាករេរបស់ថ្នាក់ដឹកនាំ វៀតណាម ពោលគឺជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអារមេនី

ហើយប្តេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងនិរន្តរភាពនៅគ្រប់វិស័យ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមតណាមបានអះអាងថា៖ “យើងខ្ញុំអះអាងនូវគោលជំហរឥតងាករេរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ពោលគឺគោរពទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ”។

ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានបានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងរួមចំណែកបង្កើតរបត់ក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម និងអាមេនី។

នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្ដូរមតិ និងឯកភាពគ្នាលើកកម្ពស់ថែមទៀតនូវប្រសិទ្ធភាពនៃគណកម្មការអន្តរដ្ឋាភិបាលវៀតណាមតណាម និងអាមេនីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកទេស ផ្តោតលើការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដែលអាមេនីជាសមាជិកមួយរូប។

ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល សុខាភិបាល វប្បធម៌ កីឡា ទេសចរណ៍ សន្តិសុខនិងការពារជាតិ។ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាអន្តរជាតិនិងតំបដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្រោយជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបាន ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋា ភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេនីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងវិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ