នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ និងធ្វើទស្សនកិច្ចប្រទេសជប៉ុន

(VOVWORLD) -  នាថ្ងៃទី ៧ ខែតុលា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញចាប់ផ្តើមដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី១០និងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ និងធ្វើទស្សនកិច្ចប្រទេសជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ និងធ្វើទស្សនកិច្ចប្រទេសជប៉ុន

កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនក្នុងឆ្នាំ ២០១៨នេះ បានគូសសញ្ញាខួបលើកទី ១០ នៃការបង្កើតនិងការអភិវឌ្ឍយន្តការសហប្រតិបត្តិការមេគង្គ - ជប៉ុននិងរយៈពេល ៣ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ ២០១៥។ គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ សំដៅអះអាងនូវការសន្យាចំពោះយន្តការសហប្រតិបត្តិការនេះ និងរួមចំណែកដាក់ចេញទិសដៅក៏ដូចជាវិធានការសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។

ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងឱកាសពិសេសនៃពោលគឺស្របពេលប្រទេសទាំងពីរបានអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីធ្វើ ឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តបើកទូលាយ រវាងវៀតណាមនិងជប៉ុនដែលកំពុងអភិវឌ្ឍយ៉ាងសកម្មក្នុងគ្រប់វិស័យ រួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ