នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់

(VOVWORLD) -  នារសៀលថ្ងៃទី ១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់ លោក  Antonie Camilleri និងគណៈប្រតិភូបុរីវ៉ាទីមក ដែលមកចូលរួមកិច្ចប្រជុំវង់ទី៧នៃក្រុមកិច្ចការចម្រុះវៀតណាម-វ៉ាទីកង់។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់ - ảnh 1

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាល គាំទ្រគោលជំហរមហាសាមគ្គីភាពជាតិទាំងមូល អនុវត្តន៍គោលនយោបាយគោរពនិងធានាសេរីភាពជំនឿនិងសាសនាសម្រាប់មនុស្សគ្រប់រូប។  លោកបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់វៀតណាម គឺលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សាសនាទាំងឡាយ ក្នុងនោះមានទាំងសាសនាកាតូលិកផង ដែរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឱ្យបុរីវ៉ាទីកង់ បន្តយកចិត្តទុកដាក់និងណែនាំឲ្យសហគមន៍កាតូលិក វៀត ណាមសាមគ្គីគ្នានិងរួមដំណើរជាមួយ ប្រទេសជាតិ រួមចំណែកដល់ការលើកកម្ពស់រូបភាពដ៏ល្អប្រសើររបស់កាតូលិកនៅវៀតណាម ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់ ឲ្យមានការរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានអះអាងថា បុរីវ៉ាទីកង់ចង់ពង្រីកទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ ហើយតែងតែលើកទឹកចិត្តឲ្យសហគមន៍កាតូលិកវៀតណាមចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

អនុរដ្ឋមន្ត្រី Antoine Camilleri បានអះអាងថា សម្តេចប៉ាបតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះវៀតណាមក៏ដូចជាមានបំណងប្រាថ្នាចង់ឲ្យសមាគមសាសនា រួមដំណើរនិងរួមចំណែកសម្រាប់វិបុលភាពជាតិ។ លោក Antoine Camilleri បានជឿជាក់ថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងបន្តទទួលបានផ្លែផ្កាច្រើនថែមទៀតជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ