នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខ័ណ្ឌ Ba Dinh

(VOVWORLD) -នាថ្ងៃទី ១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខ័ណ្ឌ Ba Dinh  - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខ័ណ្ឌ Ba Dinh 

នាថ្ងៃទី ១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមទិវាមហាសាមគ្គីជាតិដ៏អស្ចារ្យជាមួយប្រជាជនសង្កាត់ Dien Bien ។ នាយករដ្ឋមន្ត្រីបានថ្លែងថា៖ដំណើរការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសជាតិមិនអាចបំបែកចេញពីប្លុកសាមគ្គីភាពជាតិបានទេ។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖រដ្ឋអំណាចនិងប្រជាជនសង្កាត់ Dien Bien ធ្វើប្រការនេះអោយបានល្អប្រសើរថែមទៀត រដ្ឋអំណាចត្រូវគោរពតួនាទីរបស់ប្រជាជនក្នុងដំណើរការគ្រប់គ្រង បញ្ជាណែនាំកសាងនិងអភិវឌ្ឍន៍តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ