នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែមិថុនា នៅខេត្ត Hung Yen (ភាគខាងជើងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃសន្និសីទស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

សន្និសីទនេះសំដៅពិភាក្សាលើបណ្តាដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ និងសម្រេចនូវគោលបំណងនៃការកសាងផែនការមេអភិវឌ្ឍន៍តំបន់ផងដែរ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh, ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue,  លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក  Hoang Trung Hai ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អ្នកជំនាញសេដ្ឋកិច្ច និងសហគ្រាសមួយចំនួន។

ថ្លែងមតិបើកសន្និសីទ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ លើតួនាទីរបស់តំបន់សេដ្ឋកិច្ចសំខាន់ៗ ដែលជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ហេតុដូច្នេះ ការរៀបចំសន្និសីទអភិវឌ្ឍន៍តាមតំបន់នីមួយៗ គឺដើម្បីពិនិត្យឡើងវិញ ការអនុវត្តដំណោះស្រាយនិងភារកិច្ចគឺជាតម្រូវការចាំបាច់។  

គួរជម្រាបថា តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងនៃប្រទេសវៀតណាម រួមមានខេត្តនិងទីក្រុងចំនួន ៧ នោះគឺ  ហាណូយ,  Hai Phong, Quang Ninh,  Hai Duong, Bac Ninh, Hung Yen និង Vinh Phuc។ កាលពីឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីបានអនុ ម័តលើផែនការមេ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងរហូតដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដែលកំណត់តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសទាំងមូល និងជាតំបន់នៃការធ្វើសមា ហរណកម្មនិងផ្លាស់ប្តូរពាណិជ្ជកម្មជាតិជាមួយតំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ