នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គរដ្ឋទូតប្រេស៊ីល

(VOVWORLD) -នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao ដែលមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គរដ្ឋទូតប្រេស៊ីល - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao ̣(រូបថត៖ Thống Nhất)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះ ឯកអគ្គរដ្ឋទូត លោក Marco Antonio Diniz Brandao អំពីលទ្ធផលដែលទទួលបានក្នុងអាណត្តិរបស់ខ្លួន ដោយរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោក នាយករដ្ឋមន្ត្រី បានចាត់ទុកថា សក្តានុភាពរបស់ប្រទេសទាំងពីរនៅតែធំធេងណាស់ ដើម្បីជំរុញទំហំពាណិជ្ជកម្មិទ្វេភាគីឲ្យកើនឡើងទ្វេដង។

ចំណែកឯ ឯកអគ្គរដ្ឋទូត លោក Marco Antonio Diniz Brandao  បានចែករំលែកអំពីមនោសញ្ចេតនាដ៏ល្អប្រសើរក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាម ព្រមទាំងបង្ហាញនូវជំនឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ