នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទៀននៅពិធីបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da

(VOVWORLD) -នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៥ តេតប្រពៃណី) ពិធីបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da (១៧៨៩ - ២០១៩) បាន ប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទៀននៅពិធីបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទៀននៅពិធីបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da ̣(រូបថត៖ VOV.VN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានរំលឹកនូវយុទ្ធជ័យដ៏អង់អាចក្លាហានវាយបរាជ័យកងទ័ពរាជកាល Qing ចំនួន ២០ ម៉ឺននាក់អះអាងនូវគុណូបការដ៏ធំធេងរបស់ វីរៈបុរសអាវក្រណាត់ Quang Trung-Nguyen Hue រួមជាមួយមេទ័ព យុទ្ធជននៃ កងទ័ព Tay Son ដែលបានប្រយុទ្ធប្រឆាំងនឹងពួកខ្មាំងសត្រូវយ៉ាងអង់អាចក្លាហាន រំដោះប្រទេសជាតិ រក្សាឯករាជ្យយ៉ាងរឹងមាំ។ លោក Nguyen Duc Chung បានអះអាងថាឆ្នាំ ១៧៨៩ បានចារឹកក្នុងប្រវត្តិសាស្ត្រជាតិ និងទឹកចិត្តប្រជាជនវៀតណាម។ នេះគឺជានិទាឃរដូវមួយដ៏អស្ចារ្យបំផុត តំណាងឲ្យឆន្ទៈ មោះមុត កម្លាំងស្មារតីមហាសាមគ្គី និងគំនិតច្នៃប្រឌិតដ៏សំបូរបែបរបស់ប្រជាជាតិ ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទៀននៅពិធីបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da - ảnh 2លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់ប័ណ្ណរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស " Go Dong Da" (រូបថត៖ VOV.VN)

នៅក្នុងពិធីបុណ្យរំលឹកខួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់ប័ណ្ណរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស " Go Dong Da" ជូនតំណាងថ្នាក់ដឹកនាំទីក្រុងហាណូយ និងខ័ណ្ឌ Dong Da។

មុននេះ នាថ្ងៃទី ៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៤ តេតប្រពៃណី) នៅស្រុក Tay Son ខេត្ត Binh Dinh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh និងប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong បានអញ្ជើញទៅ អុជធូប ថ្វាយផ្កា ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធកងទ័ព Tay Son បងប្អូន Tay Son ទាំង ៣ រូប និងបើកបុណ្យរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Ngoc Hoi – Dong Da៕

ប្រតិកម្មទៅវិញ

ផ្សេងៗ