នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អបអរសាទ​រ​ចំពោះ​បណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនសកល ដែលសន្យារធ្វើអាជីវកម្មយូរអង្វែងនៅ​វៀតណាម

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF អាស៊ាន) ឆ្នាំ២០១៨ នោះ នាព្រឹកថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលចំនួន ២០ រូប។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អបអរសាទ​រ​ចំពោះ​បណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនសកល ដែលសន្យារធ្វើអាជីវកម្មយូរអង្វែងនៅ​វៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលចំនួន ២០ រូប។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំទាំងនេះ ចែករំលែកអំពីការរំពឹងទុកចំពោះរដ្ឋាភិបាលវៀតណាម ក្នុងការបង្កភាពងាយស្រួលសម្រាប់បរិយាកាសធ្វើអាជីវកម្ម ពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអំពីគំនិតច្នៃប្រឌិត ជាពិសេសគឺលើវិស័យឧស្សាហកម្ម កសិកម្ម សុខាភិបាល អប់រំ និងផែនការវិនិយោគធ្វើអាជីវកម្មរបស់សហគ្រាសនៅវៀតណាម។

នៅក្នុងជំនួបសន្ទនានេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលមួយចំនួនដូចជា៖ Apple   Google   Standard Chartered   Facebook   General Electrics    Hitachi   Thaibev   Temasek   Novatis និង Bloomberg គឺសុទ្ធតែវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាបរិយាកាសធ្វើអាជីវកម្ម ប្រកបដោយស្ថិរភាព ងាយស្រួល។ យល់ព្រមចំពោះការសន្យារបើកទូលាយការវិនិយោគនៅវៀតណាមរបស់វិនិយោគិន ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Thaibev នោះ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា៖

“នាចុងឆ្នាំ 2017 Thaibev បានទិញពាណិជ្ជសញ្ញា Sabeco ក្នុងតម្លៃ ប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។ សម្ព័ន្ធក្រុមហ៊ុន Thaibev បានឲ្យដឹងថានឹងកសាង Sabeco ឲ្យក្លាយទៅជាក្រុមហ៊ុនធំមួយ ហើយផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់បរទេស និងរក្សាពាណិជ្ជសញ្ញាស្រាបៀរ Sai Gon។ រដ្ឋាភិបាលបានការពារ ហើយចាត់វិធានការចាំបាច់ដោយសមស្របនឹងសេដ្ឋកិច្ចទីផ្សារ ជូនសម្ព័ន្ធក្រុមហ៊ុន”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អបអរសាទ​រ​ចំពោះ​បណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនសកល ដែលសន្យារធ្វើអាជីវកម្មយូរអង្វែងនៅ​វៀតណាម - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលចំនួន ២០ រូប។

រីឯខ្លួនវិញ លោក Alex Dimitrief ប្រធាននិងជានាយកប្រតិបត្តិ អង្គការកំណើនសកលនៃសម្ព័ន្ធក្រុមហ៊ុន GE ដែលមានបុគ្គលិកចំនួន ២០០០ នាក់នៅវៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំកំពុងរៀបចំពិធីរំលឹកខួបលើកទី ២៥ ឆ្នាំនៃការធ្វើសកម្មភាពនៅវៀតណាម។ វៀតណាមកំពុងក្លាយទៅជាប្រទេសជោគជ័យបំផុតរបស់ GE នៅលើសកលលោក។ យើងខ្ញុំបានជួយវៀតណាមក្នុងការផលិតអគ្គិសនីពីឧបករណ៍របស់ GE។ មន្ទីរពេទ្យវៀតណាមបប្រមាណ 55% បានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យារបស់ GE គ្រឿងម៉ាស៊ីនយន្តហោះរបស់យើងខ្ញុំមានវត្តមាននៅក្នុងយន្តហោះ វៀតណាម Airlines និងយន្តហោះ Vietjet ។ សម្ព័ន្ធក្រុមហ៊ុន GE ពិតជាធ្វើសកម្មភាពប្រកបដោយជោគជ័យនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ