នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃមូលដ្ឋានបក្សពិសេស Quang Da

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ តុលា នៅទីក្រុង Da Nang គណៈកម្មាធិការបក្សខេត្ត Quang Nam និងគណៈកម្មាធិការបក្សទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃមូលដ្ឋានបក្សពិសេស Quang Da ។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃមូលដ្ឋានបក្សពិសេស Quang Da - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០
នៃមូលដ្ឋានបក្សពិសេស Quang Da 

នាព្រឹកថ្ងៃទី ២១ តុលា នៅទីក្រុង Da Nang គណៈកម្មាធិការបក្សខេត្ត Quang Nam និងគណៈកម្មាធិការបក្សទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃមូលដ្ឋានបក្សពិសេស Quang Da ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកសរសើរថ្នាក់ដឹកនាំខេត្ត Quang Nam និងទីក្រុង Da Nang ដែលមានការផ្ដើមគំនិតរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍នេះ គឺសំដៅរំលឹកឡើងវិញនូវប្រពៃណីអង់អាចក្លាហាននៃ បដិវត្តន៍ ហើយថ្លែងអំណរគុណចំពោះដល់អ្នកជំនាន់មុនៗ។ តាមនោះ អប់រំយុរវ័យជំនាន់ក្រោយៗអនុវត្តឲ្យបានល្អថែមទៀតនូវភារកិច្ចបដិវត្តន៍ក្នុងសម័យថ្មី។ លោកបានស្នើឲ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងពីរ គឺ Quang Nam និង Da Nang ពង្រីកស្មារតីសាមគ្គីភាព សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ ជាពិសេសលើវិស័យ ឧស្សាហកម្ម ទេសចរណ៍ ហើយរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ