នាយករដ្ឋមន្ត្រីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) -នាថ្ងៃទី២៦កញ្ញា ថ្ងៃលោក Viktor Orban នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៧តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ។ នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Viktor Orban បានជួបចរចាជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc
នាយករដ្ឋមន្ត្រីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ 

នាថ្ងៃទី២៦កញ្ញា ថ្ងៃលោក Viktor Orban នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៧តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ។ នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Viktor Orban បានជួបចរចាជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបជាមួយអគ្គលេខាបក្សលោកNguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមវេទិកាពាណិជ្ជកម្មវៀតណាម - ហុងគ្រី។

នៅក្នុងជំនួបសន្ទនាទាំងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការអនុវត្តលទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលសម័យទីប្រាំពីរនៃគណៈកម្មការដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Budapest នាខែមីនា ឆ្នាំ២០១៧។ វៀតណាមបានស្នើរសុំអាហារូបករណ៍សម្រាប់និស្សិតវៀតណាមមកសិក្សានៅហុងគ្រី។ ភាគីទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់និងការសម្របសម្រួលនៅអង្គការនិងវេទិកាអន្តរជាតិនានា ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM),…លៗ

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc និង នាយករដ្ឋមន្រ្តី Orban Viktor បានអញ្ជើញចូលរួមសន្និសីទកាសែត ហើយចេញសេចក្តីប្រកាសរួមវៀតណាម - ហុងគ្រី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ វប្បធម៍ ការអប់រំកសិកម្ម បច្ចេកវិទ្យាព័ត៌មាន - ផ្សព្វផ្សាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ