នាយករដ្ឋមន្ត្រីហុងហ្គារីចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -ថ្ងៃទី២៤កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលហុងហ្គារី លោក Orban Viktor និងលោក ជំទាវបានចាប់ផ្តើមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។ 
នាយករដ្ឋមន្ត្រីហុងហ្គារីចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីហុងហ្គារី លោក Orban Viktor (រូបថតៈ Breitbart/VnExpress)

ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់នាយករដ្ឋមន្ត្រីហុងហ្គារីលើកនេះ គឺសំដៅអះអាងនូវគោលនយោ បាយគោរពនិងមានបំណងបង្កើនទំ នាក់ទំនងលើគ្រប់វិស័យនិងនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ហុងហ្គារីឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ ដំណើរទស្សនកិច្ចក៏ជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ ប្តូររាល់វិធានការ ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ អប់រំ-បណ្តុះបណ្តាល សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមាន ការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ