នាយករដ្ឋមន្ត្រីឡាវលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅឡាវ

នាយករដ្ឋមន្ត្រីឡាវលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅឡាវ - ảnh 1
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរូមសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ច
អាស៊ានលើកទី៤៨ (AEM ៤៨) និងសន្និសីទពាក់ព័ន្ធនានានៅក្រុង វៀងច័ន្ទប្រ
ទេសឡាវ នារសៀលថ្ងៃទី៤សីហា រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិ ជ្ជកម្មវៀតណាម
 លោក Tran Tuan Anh និងគណៈប្រតិភូអមដំណើរបាន អញ្ជើញជួបសម្តែងការគួរ
សមនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith ។​នៅទីនេះ រដ្ឋមន្ត្រី លោក
Tran Tuan Anh បានថ្លែងអំណរគុណ ចំពោះការដែលនាយករដ្ឋមន្ត្រី លោក
Thoonglun Sisoulith និងរដ្ឋាភិបាល ឡាវបានមានការយកចិត្តទុកដាក់និងបង្ក
លក្ខណៈងាយស្រួលជានិច្ចសម្រាប់ ផ្នែកឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសទាំង
ពីររឹតបន្តឹងកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ប្រទេសនីមួយៗ។ រីឯខ្លួនវិញ​ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun
Sisoulith បានស្នើរឲ្យ រដ្ឋមន្ត្រីលោក Tran Tuan Anh បន្តបញ្ជាណែនាំការអនុវត្តឲ្យ
ទាន់ពេលវេលា នូវគម្រោងវារីអគ្គិសនីនិងរុករករ៉ែរបស់វៀតណាមនៅឡាវ រួម
ទាំងលើកទឹក ចិត្តអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ